Tuesday, June 11, 2019

សំនួនវោហារស័ព្ទ(Idioms)អង់គ្លេសចំនួន៨ ដែលមានដើមកំណើតពី William Shakespeare​

William Shakespeare គឺជា​អ្នក​និពន្ធ​រឿង​ល្ខោន​និង​កំណាព្យ​របស់​អង់គ្លេស ដែល​រស់នៅ​ក្នុង​ឆ្នាំ​១៥៦៤​ ដល់​ឆ្នាំ​១៦១៦។ ស្នាដៃ​របស់​គាត់​ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នៅ​ជុំវិញ​ពិភពលោក។ ពាក្យ​ប្រើប្រាស់​ឬ​វាក្យស័ព្ទ​​ភាសា​អង់គ្លេស​ប្រមាណ​ជាង​៣០០០​ពាក្យ និង​សំនួន​វោហារស័ព្ទ​ (Idioms)ជាច្រើន​ទៀត ដែល​ត្រូវ​បាន​ប្រើប្រាស់​សូម្បី​តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បាន​មាន​ប្រភព​ចេញ​មក​ពី​ស្នាដៃ​និពន្ធ​របស់​លោក​ទាំងអស់។ ខាងក្រោម​នេះ​គឺជា​សំនួន​វោហារស័ព្ទ​(Idioms)របស់លោកចំនួន​៨​ឃ្លា​ដែល​បាន​ដកស្រង់​ចេញ​ពី​គេហទំព័រ BBCLearningEnglish៖

១) A laughing stock= សំដៅ​ទៅលើ​មនុស្ស​ដែល​ត្រូវ​បាន​គេ​សើច​ចំអក

២) An eyesore= សំដៅ​ទៅលើ​វត្ថុ​ឬ​មនុស្ស​ដែល​ពិបាក​ឬ​មិន​ល្អ​ដល់​ភ្នែក​មើល

៣) Have/Has seen better days= ប្រើប្រាស់​សម្រាប់​រៀបរាប់​អំពី​អ្វី​មួយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​អស់​រយៈពេល​យូរ​មក​ហើយ និង​មាន​សភាព​ចាស់ ឬ​មិន​ល្អ​ដូច​ពេល​ដំបូង

៤) Not budge an inch= ប្រើប្រាស់​នៅ​ពេល​នរណា​ម្នាក់​បដិសេធ​មិន​ព្រម​ផ្លាស់ប្ដូរ​គំនិត​របស់​គេ

៥) The long and the short of it= ប្រើប្រាស់​នៅ​ពេល​អ្នក​ចង់​សរុប​ឬ​និយាយ​ដោយ​សង្ខេប​ទៅលើ​រឿងរ៉ាវ​អ្វីមួយ

៦) In pickle= ពណ៌នា​អំពី​ស្ថានភាព​ដែល​កំពុង​ស្ថិត​ក្នុង​បញ្ហា និង​មិន​គួរឲ្យ​ជាទី​ត្រេកត្រអាល

៧) A foregone conclusion= ប្រើប្រាស់​នៅ​ពេល​លទ្ធផល​នៃ​ហេតុការណ៍​អ្វីមួយ​ងាយស្រួល​ក្នុង​ការ​ទស្សន៍ទាយ​ទុក​ជាមុន

៨) To vanish into thin air= នៅ​ពេល​អ្វីមួយ​ស្រាប់​តែ​បាត់​វត្តមាន​ភ្លាម​ទាំងស្រុង​ក្នុង​មួយ​ពព្រិច​ភ្នែក៕

ដោយ៖ ស្រីពៅ
==========================================
វគ្គសិក្សា «វេយ្យាករណ៍និងជំនាញសរសេរពិសេស» (Special English Grammar and Writing Skills Course)

ការសរសេរភាសាអង់គ្លេសត្រូវគេចាត់ទុកថាជាជំនាញមួយដែលពិបាកក្នុងជំនាញដទៃទៀតពីព្រោះការសរសេរគឺទាមទារឲ្យអ្នកមានគំនិត ចេះវាក្យស័ព្ទ និងមានមូលដ្ឋានគ្រឹះវេយ្យាករណ៍រឹងមាំ ដែលខុសពីរជំនាញផ្សេងដែលមិនចាំបាច់តម្រូវឲ្យមានការចេះវេយ្យាករណ៍ស្ទាត់ជំនាញ ក៏អ្នកអាចស្វែងយល់បាន។ ការសរសេរដែលល្អ ដែលទាក់ទាញ និងមានភាពត្រឹមត្រូវ និងច្នៃប្រឌិតគឺត្រូវគួបផ្សំជាមួយនឹងការចេះប្រើប្រាស់វចនានុក្រមផងដែរ។ វចនានុក្រមប្រៀបដូចជាផែនទីបង្ហាញផ្លូវនិងជួយសម្រួលដល់ការសរសេររបស់អ្នកឲ្យកាន់តែត្រឹមត្រូវនិងទាក់ទាញ។ ដូចនេះហើយទើប ក្នុងវគ្គនេះគឺត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់សិស្ស និស្សិត បុគ្គលិកដែលចង់បង្កើតសមត្ថភាពសរសេររបស់ខ្លួន និងជាពិសេសក្បួនវេយ្យាករណ៍បែបការសរសេរតែម្ដង។

តម្លៃ៖ 60$/ម្នាក់ (ចុះឈ្មោះពេលនេះមានការបញ្ចុះតម្លៃជូន១០ដុល្លារ និងផ្ដល់ជូនកម្មវិធីវចនានុក្រមទូរស័ព្ទដៃ Oxford Advanced Learner’s Dictionary មួយ)

រយៈពេល៖ ៦ សប្ដាហ៍
ថ្ងៃចូលរៀន៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩
ម៉ោងសិក្សា៖ ថ្ងៃចន្ទ-ព្រហស្បត្តិ៍ ម៉ោង ៧៖៣០នាទី ដល់ ៨៖៣០នាទី (យប់)

បញ្ជាក់៖ ការសិក្សាតាមរយៈអនឡាញតាមកម្មវិធីទូរសព្ទដៃឬកុំព្យូទ័រ មានភាពងាយស្រួល
ចំនួនសិស្សកំណត់ត្រឹមតែ ១០នាក់

ខ្លឹមសារមេរៀននិងអត្ថប្រយោជន៍ក្នុងវគ្គសិក្សាមួយនេះ៖
១) យល់ដឹងអំពីការប្រើប្រាស់វចនានុក្រមភាសាអង់គ្លេសក្នុងការសរសេរឲ្យបានត្រឹមត្រូវ
២) រៀនពីរបៀបសរសេរភាសាខ្មែរទៅជាភាសាអង់គ្លេស
៣) របៀបសរសេរភាសាអង់គ្លេសច្នៃប្រឌិត
៤) ទទួលបានវិញ្ញបនប័ត្របញ្ជាក់ការសិក្សា
៥) ផ្ដល់ជូននូវឯកសារ E-books និងកម្មវិធីកុំព្យូរទ័រនិងទូរស័ព្ទដៃល្អៗ ដែលជួយដល់ការសិក្សាភាសាអង់គ្លេស
៦) រៀនពីក្បួនវេយ្យាករណ៍ក្នុងការសរសេរភាសាអង់គ្លេស (Grammar for Writing)

Subject
Subject-verb Agreement
Object and Complement
Sentence Structure
- Simple Sentence
- Compound Sentence
- Complex Sentence
- Compound Complex Sentence
Kinds of Clause
- Independent Clause/Main clause/ Principal Clause
- Dependent Clause/Sub Clause
Adjective Clause/ Relative Adjective
- Relative Pronoun
- Position of Adjective Clause
- Kinds of Adjective Clause
- Participial phrase
- Restrictive and Non-restrictive Clause
- Reduced Adjective Clause
Adverb Clause
- Kinds of Adverb Clause
- Time Clause
- Place Clause
- Distance Clause
- Reason Clause
- Purpose Clause
- Contrast Clause
- Conditional Clause
Noun Clause
- That clause
- If/Whether clause
- Wh –Clause (Where, Why, What, How...)

ចុះឈ្មោះ https://docs.google.com/…/1FAIpQLSfdD76fHLtef2foI…/viewform…

ទំនាក់ទំនង៖ 096 35 45 925

No comments:

Post a Comment

សំនួរចម្លើយទាក់ទងនឹង #ក្រុមអ្នកសិក្សាកាសែតពិសេស របស់ Cam-Edu

#១_តើយើងសិក្សាបែបណា ? ការសិក្សាក្នុងក្រុមបែបនេះ គឺតាមរយៈការទម្លាក់ឯកសារមេរៀន និងវីដេអូមេរៀនដែលផ្ដោតសំខាន់លើកាសែតដែលមានរួមទាំងពាក្យ ការបកប្រែ...