១) Courgette (អង់គ្លេស) : Zucchini (អាមេរិក) Courgette ឬ Zucchini សំដៅទៅលើបន្លែមួយប្រភេទដែលស្រដៀងគ្នានឹងត្រសក់ស្រូវ ដែលប្រជាជនខ្មែរយើងនិយមយកវាធ្វើជាជ្រក់ឬអន្លក់។
២) Aubergine (អង់គ្លេស) : Eggplant (អាមេរិក) Aubergine ឬ Eggplant គឺជាត្រប់វែងសម្រាប់យកមកធ្វើជាម្ហូបអាហារ។
៣) Trousers (អង់គ្លេស) : Pants (អាមេរិក) Trousers ឬ Pants គឺជាខោជើងវែងទូទៅ។
៤) Pant (អង់គ្លេស) : Underwear (អាមេរិក) Pant សម្រាប់ប្រជាជនអាមេរិកគឺជាខោជើងវែង រីឯ Pant សម្រាប់ពួកអង់គ្លេសវិញគឺសំដៅទៅលើខោអាវក្នុង ឯខោអាវក្នុងសម្រាប់អាមេរិក ពួកគេហៅថា Underwear។
៥) Boot (អង់គ្លេស) : Trunk (អាមេរិក) គូទឡានរបស់អ្នកក្នុងភាសាអង់គ្លេសគឺជា Boot រីឯអាមេរិកហៅថា Trunk។
៦) Ground floor (អង់គ្លេស) : First floor (អាមេរិក) អង់គ្លេសចាត់ទុកជាន់ដំបូងបង្អស់ជាជាន់ផ្ទាល់ដី រួចជាន់ខាងលើបន្ទាប់ជាជាន់ទី១។ ដោយឡែក អាមេរិករាប់ជាន់ដំបូងគេជាជាន់ទី១ ហើយជាន់បន្ទាប់ជាជាន់ទី២។
៧) Petrol (អង់គ្លេស) : Gas/Gasoline (អាមេរិក) អង់គ្លេសសំដៅទៅលើអ្វីមួយដែលស្ថិតក្នុងភាពជាឧស្ម័នជា Gas រីឯសាំងសម្រាប់ចាក់យានយន្តជា Petrol។ ដោយឡែកពួកអាមេរិកហៅសាំងថាជា Gas ឬ Gasoline។
៨) Biscuit (អង់គ្លេស) : Cookie (អាមេរិក) Biscuit គឺជានំដុតមួយប្រភេទដែលមានរសជាតិផ្អែម ស្រួយ និងផ្សំឡើងពីប័រ។ អាមេរិកហៅនំប្រភេទនេះថា Cookie។
៩) Crisps (អង់គ្លេស) : Chips (អាមេរិក) Crisps គឺជានំដំឡូងបារាំងកញ្ចប់ស្រួយៗ ហើយអាមេរិកឲ្យឈ្មោះវាថា Chips។
១០) Chips (អង់គ្លេស) : French fries (អាមេរិក) អាមេរិកហៅនំដំឡូងបារាំងកញ្ចប់ស្រួយៗថាជា Chips ប៉ុន្តែនៅពេលពួកអង់គ្លេសនិយាយ Chips វិញ នោះពួកគេសំដៅលើដំឡូងបារាំងចៀនក្ដៅៗ។ រីឯអាមេរិកក៏មានពាក្យសម្រាប់ហៅដំឡូងបារាំងប្រភេទនេះដែរ នោះគឺ French fries៕
ដោយ៖ ស្រីពៅ
==================================================
វគ្គសិក្សា «វេយ្យាករណ៍និងជំនាញសរសេរពិសេស» (Special English Grammar and Writing Skills Course)
ការសរសេរភាសាអង់គ្លេសត្រូវគេចាត់ទុកថាជាជំនាញមួយដែលពិបាកក្នុងជំនាញដទៃទៀតពីព្រោះការសរសេរគឺទាមទារឲ្យអ្នកមានគំនិត ចេះវាក្យស័ព្ទ និងមានមូលដ្ឋានគ្រឹះវេយ្យាករណ៍រឹងមាំ ដែលខុសពីរជំនាញផ្សេងដែលមិនចាំបាច់តម្រូវឲ្យមានការចេះវេយ្យាករណ៍ស្ទាត់ជំនាញ ក៏អ្នកអាចស្វែងយល់បាន។ ការសរសេរដែលល្អ ដែលទាក់ទាញ និងមានភាពត្រឹមត្រូវ និងច្នៃប្រឌិតគឺត្រូវគួបផ្សំជាមួយនឹងការចេះប្រើប្រាស់វចនានុក្រមផងដែរ។ វចនានុក្រមប្រៀបដូចជាផែនទីបង្ហាញផ្លូវនិងជួយសម្រួលដល់ការសរសេររបស់អ្នកឲ្យកាន់តែត្រឹមត្រូវនិងទាក់ទាញ។ ដូចនេះហើយទើប ក្នុងវគ្គនេះគឺត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់សិស្ស និស្សិត បុគ្គលិកដែលចង់បង្កើតសមត្ថភាពសរសេររបស់ខ្លួន និងជាពិសេសក្បួនវេយ្យាករណ៍បែបការសរសេរតែម្ដង។
តម្លៃ៖ 60$/ម្នាក់ (ចុះឈ្មោះពេលនេះមានការបញ្ចុះតម្លៃជូន១០ដុល្លារ និងផ្ដល់ជូនកម្មវិធីវចនានុក្រមទូរស័ព្ទដៃ Oxford Advanced Learner’s Dictionary មួយ)
រយៈពេល៖ ៦ សប្ដាហ៍
ថ្ងៃចូលរៀន៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩
ម៉ោងសិក្សា៖ ថ្ងៃចន្ទ-ព្រហស្បត្តិ៍ ម៉ោង ៧៖៣០នាទី ដល់ ៨៖៣០នាទី (យប់)
បញ្ជាក់៖ ការសិក្សាតាមរយៈអនឡាញតាមកម្មវិធីទូរសព្ទដៃឬកុំព្យូទ័រ មានភាពងាយស្រួល
ចំនួនសិស្សកំណត់ត្រឹមតែ ១០នាក់
ខ្លឹមសារមេរៀននិងអត្ថប្រយោជន៍ក្នុងវគ្គសិក្សាមួយនេះ៖
១) យល់ដឹងអំពីការប្រើប្រាស់វចនានុក្រមភាសាអង់គ្លេសក្នុងការសរសេរឲ្យបានត្រឹមត្រូវ
២) រៀនពីរបៀបសរសេរភាសាខ្មែរទៅជាភាសាអង់គ្លេស
៣) របៀបសរសេរភាសាអង់គ្លេសច្នៃប្រឌិត
៤) ទទួលបានវិញ្ញបនប័ត្របញ្ជាក់ការសិក្សា
៥) ផ្ដល់ជូននូវឯកសារ E-books និងកម្មវិធីកុំព្យូរទ័រនិងទូរស័ព្ទដៃល្អៗ ដែលជួយដល់ការសិក្សាភាសាអង់គ្លេស
៦) រៀនពីក្បួនវេយ្យាករណ៍ក្នុងការសរសេរភាសាអង់គ្លេស (Grammar for Writing)
No comments:
Post a Comment