Monday, June 10, 2019

ភាពខុសគ្នារវាងពាក្យ Still, Yet និង already ដែលអ្នកសិក្សាភាសាអង់គ្លេសគួរដឹង​

ពាក្យ Still, Yet និង Already គឺមានមុខងារជាគុណកិរិយា (Adverb) ដូចគ្នា ដែលគេប្រើប្រាស់ដើម្បីបរិយាយអំពីរឿងរ៉ាវដែលកើតឡើងក្នុងពេលបច្ចុប្បន្ន។ ជាទូទៅពាក្យទាំង ៣នេះប្រើប្រាស់ក្នុងកាល Present perfect ប៉ុន្តែវាអាចប្រើប្រាស់ក្នុងកាលផ្សេងទៀតផងដែរ។ 


១) ពាក្យ Still ដែលជាភាសាខ្មែរជាទូទៅប្រែថា នៅតែ ឬនៅឡើយ គេប្រើប្រាស់ពាក្យ Still ដើម្បីនិយាយអំពីសកម្មភាពដែលមិនទាន់បញ្ចប់ ឬមិនទាន់សម្រេច ដោយវាសំដៅលើសកម្មភាពដែលយូរជាងការរំពឹងទុក។ ដោយពាក្យនេះតែងតែឈរនៅពីមុខកិរិយាសព្ទមេ (main verb) នៅក្នុងប្រយោគ។

ឧទាហរណ៍៖ 
១) Are you still studying? តើអ្នកនៅតែបន្តរៀនមែនទេ?
២) He still hasn’t been to France. គាត់នៅតែមិនទាន់បានទៅប្រទេសបារាំងនៅឡើយទេ។
៣) I still can’t decide what to do. ខ្ញុំនៅមិនទាន់សម្រេចចិត្តថាត្រូវធ្វើអ្វីនៅឡើយទេ។

២) ពាក្យ Already ដែលមានន័យថាជាភាសាខ្មែរថា រួចរាល់ ឬរួចហើយ គេប្រើប្រាស់ពាក្យ Already ក្នុងការនិយាយអំពីអ្វីមួយដែលទើបនឹងបញ្ចប់ហើយ ក្នុងន័យរួចរាល់មុនការរំពឹងទុក។ ពាក្យ Already ជាទូទៅឈរនៅពីមុខកិរិយាស័ព្ទមេ (main verb) នៅក្នុងប្រយោគ។
ឧទាហរណ៍៖ 
១) She’s already finished work. នាងបានបញ្ចប់ការងាររួចរាល់ហើយ។
២) I'm only 18 but I've already been to 25 countries. ខ្ញុំមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្ញុះបានដើរលែងនៅប្រទេសចំនួន ២៥ រួចទៅហើយ។
៣) The train’s already left! What are we going to do? រថភ្លើងបានចាកចេញហើយ! តើពួកយើងនឹងធ្វើអ្វីទៀត?

 ៣) ពាក្យ Yet ដែលមានអត្ថន័យជាភាសាខ្មែរថា នៅឡើយ ឬហើយឬនៅ គេប្រើប្រាស់ពាក្យ Yet ក្នុងប្រយោគសំនួរ និងបដិសេធន៍ ដើម្បីពណ៍នាអំពីអ្វីមួយដែលមិនទាន់កើតឡើង។ ពាក្យ Yet ជាទូទៅឈរនៅពីក្រោយប្រយោគ។ ឧទាហរណ៍៖ ១) Haven't you left yet? តើអ្នកមិនទាន់ចាកចេញទេឬ? ២) I haven't met my teacher yet. ខ្ញុំមិនទាន់បានជួយជាមួយគ្រូរបស់ខ្ញុំនៅឡើយទេ។ ៣) Are we nearly there yet? តើពួកយើងជិតដល់ទីនោះហើយឬនៅ?

ដោយ៖ លង់ វណ្ណៈ 

==========================================
វគ្គសិក្សា «វេយ្យាករណ៍និងជំនាញសរសេរពិសេស» (Special English Grammar and Writing Skills Course)

ការសរសេរភាសាអង់គ្លេសត្រូវគេចាត់ទុកថាជាជំនាញមួយដែលពិបាកក្នុងជំនាញដទៃទៀតពីព្រោះការសរសេរគឺទាមទារឲ្យអ្នកមានគំនិត ចេះវាក្យស័ព្ទ និងមានមូលដ្ឋានគ្រឹះវេយ្យាករណ៍រឹងមាំ ដែលខុសពីរជំនាញផ្សេងដែលមិនចាំបាច់តម្រូវឲ្យមានការចេះវេយ្យាករណ៍ស្ទាត់ជំនាញ ក៏អ្នកអាចស្វែងយល់បាន។ ការសរសេរដែលល្អ ដែលទាក់ទាញ និងមានភាពត្រឹមត្រូវ និងច្នៃប្រឌិតគឺត្រូវគួបផ្សំជាមួយនឹងការចេះប្រើប្រាស់វចនានុក្រមផងដែរ។ វចនានុក្រមប្រៀបដូចជាផែនទីបង្ហាញផ្លូវនិងជួយសម្រួលដល់ការសរសេររបស់អ្នកឲ្យកាន់តែត្រឹមត្រូវនិងទាក់ទាញ។ ដូចនេះហើយទើប ក្នុងវគ្គនេះគឺត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់សិស្ស និស្សិត បុគ្គលិកដែលចង់បង្កើតសមត្ថភាពសរសេររបស់ខ្លួន និងជាពិសេសក្បួនវេយ្យាករណ៍បែបការសរសេរតែម្ដង។


តម្លៃ៖ 60$/ម្នាក់ (ចុះឈ្មោះពេលនេះមានការបញ្ចុះតម្លៃជូន១០ដុល្លារ និងផ្ដល់ជូនកម្មវិធីវចនានុក្រមទូរស័ព្ទដៃ Oxford Advanced Learner’s Dictionary មួយ)

រយៈពេល៖ ៦ សប្ដាហ៍
ថ្ងៃចូលរៀន៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩
ម៉ោងសិក្សា៖ ថ្ងៃចន្ទ-ព្រហស្បត្តិ៍ ម៉ោង ៧៖៣០នាទី ដល់ ៨៖៣០នាទី (យប់)

បញ្ជាក់៖ ការសិក្សាតាមរយៈអនឡាញតាមកម្មវិធីទូរសព្ទដៃឬកុំព្យូទ័រ មានភាពងាយស្រួល
ចំនួនសិស្សកំណត់ត្រឹមតែ ១០នាក់

ខ្លឹមសារមេរៀននិងអត្ថប្រយោជន៍ក្នុងវគ្គសិក្សាមួយនេះ៖
១) យល់ដឹងអំពីការប្រើប្រាស់វចនានុក្រមភាសាអង់គ្លេសក្នុងការសរសេរឲ្យបានត្រឹមត្រូវ
២) រៀនពីរបៀបសរសេរភាសាខ្មែរទៅជាភាសាអង់គ្លេស
៣) របៀបសរសេរភាសាអង់គ្លេសច្នៃប្រឌិត
៤) ទទួលបានវិញ្ញបនប័ត្របញ្ជាក់ការសិក្សា
៥) ផ្ដល់ជូននូវឯកសារ E-books និងកម្មវិធីកុំព្យូរទ័រនិងទូរស័ព្ទដៃល្អៗ ដែលជួយដល់ការសិក្សាភាសាអង់គ្លេស
Subject
Subject-verb Agreement
Object and Complement
Sentence Structure
- Simple Sentence
- Compound Sentence
- Complex Sentence
- Compound Complex Sentence
Kinds of Clause
- Independent Clause/Main clause/ Principal Clause
- Dependent Clause/Sub Clause
Adjective Clause/ Relative Adjective
- Relative Pronoun
- Position of Adjective Clause
- Kinds of Adjective Clause
- Participial phrase
- Restrictive and Non-restrictive Clause
- Reduced Adjective Clause
Adverb Clause
- Kinds of Adverb Clause
- Time Clause
- Place Clause
- Distance Clause
- Reason Clause
- Purpose Clause
- Contrast Clause
- Conditional Clause
Noun Clause
- That clause
- If/Whether clause
- Wh –Clause (Where, Why, What, How...)


ទំនាក់ទំនង៖ 096 35 45 925


No comments:

Post a Comment

សំនួរចម្លើយទាក់ទងនឹង #ក្រុមអ្នកសិក្សាកាសែតពិសេស របស់ Cam-Edu

#១_តើយើងសិក្សាបែបណា ? ការសិក្សាក្នុងក្រុមបែបនេះ គឺតាមរយៈការទម្លាក់ឯកសារមេរៀន និងវីដេអូមេរៀនដែលផ្ដោតសំខាន់លើកាសែតដែលមានរួមទាំងពាក្យ ការបកប្រែ...