១) My teacher advised us to study two hours a day. (advise + infinitive) គ្រូរបស់ខ្ញុំបានផ្ដល់ដំបូន្មានដល់ពួកយើងឲ្យចំណាយពេលសិក្សា ២ម៉ោងក្នុងមួយថ្ងៃ។ (កិរិយាស័ព្ទ advise បូកជាមួយ infinitive)
២) The bookstore recommended buying an English-English dictionary. (recommend + verb-ing) បណ្ណាគារណែនាំឲ្យទិញវចនានុក្រមអង់គ្លេស-អង់គ្លេស។ (កិរិយាស័ព្ទ recommend ប្រើប្រាស់បូកជាមួយ gerund)
៣) Toby told me that he was going to France on holiday. (tell + that + independent clause) Toby បានប្រាប់ខ្ញុំថាគាត់នឹងទៅប្រទេសបារាំងនៅថ្ងៃវិស្សមកាលខាងមុខ។ (កិរិយាស័ព្ទ tell ប្រើប្រាស់បូកជាមួយប្រយោគ that)
បន្ថែមពីនេះទៀត មានកិរិយាស័ព្ទមួយចំនួនត្រូវការកម្មបទ (object) ដែលជាទូទៅជាមនុស្ស
១) The police warned us not to enter the building. ប៉ូលិសបានព្រមានពួកយើងមិនឲ្យចូលទៅក្នុងអគារនោះទេ។
២) The speaker invited the audience to ask questions. វាគ្មិនបានអញ្ចើញទស្សនិកជនឲ្យមានជាសំណួរ។
- Discuss (v)= ពិភាក្សា
ឧទាហរណ៍៖ The band discussed playing at the new pub. ក្រុមភ្លេងបានធ្វើការពិភាក្សាគ្នាអំពីការទៅប្រគុំតន្រ្តីនៅតៀមផឹកស៊ីថ្មី។
- Explain (v)= ពន្យល់
ឧទាហរណ៍៖ The reporter explained that the storm may cause flooding. អ្នកយកការណ៍បានពន្យល់ថាខ្យល់ព្យុះអាចនឹងបង្ករឲ្យមានទឹកជំនន់។
- Invite (v)= អញ្ចើញ
ឧទាហរណ៍៖ My cousin invited me to go to a movie.បងប្អូនជីដូនមួយរបស់ខ្ញុំបានអញ្ចើញខ្ញុំទៅមើលកុន។
- Offer (v)= ជូន, ផ្ដល់ឲ្យ, ផ្ដល់ជូន
ឧទាហរណ៍៖ The bank offered to give the clerk his own desk. ធនាគារបានផ្ដល់ជូនតុមួយទៅបុគ្គលិក។
- Suggest (v)= លើកឡើង, ស្នើឡើង
ឧទាហរណ៍៖ Jason suggested seeing Romeo and Juliet this weekend. Jason ស្នើឡើងថាគួរទៅមើលរឿង Romeo and Juliet ក្នុងសប្ដាហ៍នេះ
2) suggest + that + independent clause
ឧទាហរណ៍៖ May I suggest that you not buy a new car this year? តើខ្ញុំអាចស្នើសុំមិនឲ្យអ្នកទិញឡានថ្មីក្នុងឆ្នាំនេះបានទេ?
- Recommend (v)= ណែនាំ, ផ្ដល់ដំបូន្មាន
ឧទាហរណ៍៖ My doctor recommends eating fresh fruit every day. គ្រូពេទ្យណែនាំឲ្យញ៉ាំផ្លែឈើស្រស់រាល់ថ្ងៃ។
2) recommend + that + independent clause
ឧទាហរណ៍៖ We recommend that you buy your tickets early. ពួកយើងណែនាំអ្នកឲ្យទិញសំបុត្ររបស់ពួកយើងឲ្យបានមុន។
- Ask (v)= សួរ, ស្នើសុំ, អញ្ចើញ
ឧទាហរណ៍៖ I asked to attend the meeting. ខ្ញុំបានស្នើសុំចូលរួមការប្រជុំ។
2) ask + someone + to-infinitive
ឧទាហរណ៍៖ Sharon asked her manager to change her hours. Sharon ស្នើសុំឲ្យអ្នកគ្រប់គ្រងរបស់គាត់ផ្លាស់ប្ដូរម៉ោងធ្វើការ។
3) ask + that + independent clause
ឧទាហរណ៍៖ Annie asked that we phone her after nine in the morning. Annie ស្នើសុំថាឲ្យពួកយើងតេទូរស័ព្ទទៅនាងក្រោយម៉ោង៩ព្រឹក។
- propose (v)= ស្នើឡើង, លើកឡើង
ឧទាហរណ៍៖ The president proposed to study the idea.ប្រធានាធិបតីលើកឡើងឲ្យមានការសិក្សាអំពីគនិតនោះ។
2) propose + that + independent clause
ឧទាហរណ៍៖ Do you propose that we end this program? តើអ្នកស្នើឡើងឲ្យពួកយើងបិទកម្មវិធីនេះ?
- tell (v)= ប្រាប់
ឧទាហរណ៍៖ My grandfather told us not to argue. លោកតារបស់ខ្ញុំបានប្រាប់ពួកយើងមិនឲ្យឈ្លោះប្រកែកគ្នា។
2) tell + that + independent clause
ឧទាហរណ៍៖ My friends told me that I could join them at the pub.មិត្តភក្ដិរបស់ខ្ញុំបានប្រាប់ខ្ញុំថាខ្ញុំអាចចូលរួមជាមួយពួកគេនៅកន្លែងតៀមផឹកស៊ី។
- warn (v)= ព្រមាន
ឧទាហរណ៍៖ The firefighter warned the man not to go near the fire. អ្នកពន្លត់អគ្គិភ័យបានព្រមានបុរសម្នាក់នោះមិនឲ្យចូលទៅជិតភ្លើង។
2) warn + that + independent clause
ឧទាហរណ៍៖ We are often warned that cigarettes are bad for our health. ពួកយើងតែងតែត្រូវបានគេព្រមានថាបារីមិនល្អចំពោះសុខភាពរបស់ពួកយើងទេ។
- promise (v)= សន្យា
ឧទាហរណ៍៖ I promised my father to do my best always. ខ្ញុំសន្យាជាមួយប៉ារបស់ខ្ញុំថាខ្ញុំនឹងធ្វើឲ្យបានល្អជារៀងរហូត។
2) promise + infinitive
ឧទាហរណ៍៖ Mark has promised to take his grandson to a football game. Mark បានសន្យាថានឹងជូនចៅប្រុសរបស់គាតទៅមើលការប្រកួតបាល់ទាត់។
3) promise + that
ឧទាហរណ៍៖ We promise that we will finish in time. ពួកយើងសន្យាថាពួកយើងនឹងបញ្ចប់
- advise (v)= ផ្ដល់ដំបូន្មាន, ទូន្មាន, ផ្ដល់ឱវាទ
ឧទាហរណ៍៖ Mr Brown advised her to take the geometry course. លោក Brown បានផ្ដល់ដំបូន្មានទៅកាន់នាងឲ្យរៀនវគ្គធរណីមាត្រ។
2) advise + gerund
ឧទាហរណ៍៖ The scientist advised performing another experiment. អ្នកវិទ្យាសាស្រ្តបានផ្ដល់ដំបូន្មានឲ្យធ្វើការពិសោធន៍មួយទៀត។
3) advise + that + independent clause
ឧទាហរណ៍៖ The doctor advised that we get a flu shot every year. គ្រូពេទ្យផ្ដល់ដំបូន្មានថាពួកយើងត្រូវចាក់ថ្នាំផ្ដាសាយរៀងរាល់ឆ្នាំ៕
ដោយ៖ លង់ វណ្ណៈ
No comments:
Post a Comment