Tuesday, June 25, 2019

ទម្រង់កិរិយាសព្ទ (Verb Pattern) មួយចំនួនក្នុងភាសាអង់គ្លេស​

កិរិយាសព្ទមួយចំនួនប្រើប្រាស់ជាមួយឃ្លា that ឬបូកជាមួយ  gerund (verb-ing form) មួយចំនួនទៀតប្រើជាមួយ an infinitive (with to) និងមានកិរិយាស័ព្ទមួយចំនួនទៀតអាចប្រើប្រាស់បានទាំង  a gerund និង an infinitive ក៏បាន។

ឧទាហរណ៍៖
១) My teacher advised us to study two hours a day. (advise + infinitive) គ្រូរបស់ខ្ញុំបានផ្ដល់ដំបូន្មានដល់ពួកយើងឲ្យចំណាយពេលសិក្សា ២ម៉ោងក្នុងមួយថ្ងៃ។ (កិរិយាស័ព្ទ advise បូកជាមួយ infinitive)

២) The bookstore recommended buying an English-English dictionary. (recommend + verb-ing) បណ្ណាគារណែនាំឲ្យទិញវចនានុក្រមអង់គ្លេស-អង់គ្លេស។ (កិរិយាស័ព្ទ recommend ប្រើប្រាស់បូកជាមួយ gerund)

៣) Toby told me that he was going to France on holiday. (tell + that + independent clause) Toby បានប្រាប់ខ្ញុំថាគាត់នឹងទៅប្រទេសបារាំងនៅថ្ងៃវិស្សមកាលខាងមុខ។ (កិរិយាស័ព្ទ tell ប្រើប្រាស់បូកជាមួយប្រយោគ that)

បន្ថែមពីនេះទៀត មានកិរិយាស័ព្ទមួយចំនួនត្រូវការកម្មបទ (object) ដែលជាទូទៅជាមនុស្ស

១) The police warned us not to enter the building. ប៉ូលិសបានព្រមានពួកយើងមិនឲ្យចូលទៅក្នុងអគារនោះទេ។

២) The speaker invited the audience to ask questions. វាគ្មិនបានអញ្ចើញទស្សនិកជនឲ្យមានជាសំណួរ។

វិធីតែមួយគត់ដើម្បីដឹងថាកិរិយាសព្ទក្នុងភាសាអង់គ្លេសត្រូវប្រើប្រាស់ក្នុងទម្រង់មួយណា អ្នកត្រូវចងចាំនិងអនុវត្តឲ្យច្រើន។ ខាងក្រោមនេះគឺជាកិរិយាស័ព្ទមួយចំនួនដែលមានទម្រង់ស្រាប់ ដែលលោកអ្នកគួរចងចាំដើម្បីប្រើប្រាស់ឲ្យបានត្រឹមត្រូវ៖

  • Discuss (v)= ពិភាក្សា
Discuss + gerund
ឧទាហរណ៍៖ The band discussed playing at the new pub. ក្រុមភ្លេងបានធ្វើការពិភាក្សាគ្នាអំពីការទៅប្រគុំតន្រ្តីនៅតៀមផឹកស៊ីថ្មី
  • Explain (v)= ពន្យល់
Explain + that + independent clause
ឧទាហរណ៍៖ The reporter explained that the storm may cause flooding. អ្នកយកការណ៍បានពន្យល់ថាខ្យល់ព្យុះអាចនឹងបង្ករឲ្យមានទឹកជំនន់។
  • Invite (v)= អញ្ចើញ
invite + someone + to-infinitive
ឧទាហរណ៍៖ My cousin invited me to go to a movie.បងប្អូនជីដូនមួយរបស់ខ្ញុំបានអញ្ចើញខ្ញុំទៅមើលកុន។
  • Offer (v)= ជូន, ផ្ដល់ឲ្យ, ផ្ដល់ជូន
offer + to-infinitive
ឧទាហរណ៍៖ The bank offered to give the clerk his own desk. ធនាគារបានផ្ដល់ជូនតុមួយទៅបុគ្គលិក។
  • Suggest (v)= លើកឡើង, ស្នើឡើង
1) suggest + gerund
ឧទាហរណ៍៖ Jason suggested seeing Romeo and Juliet this weekend. Jason ស្នើឡើងថាគួរទៅមើលរឿង Romeo and Juliet ក្នុងសប្ដាហ៍នេះ

2) suggest + that + independent clause
ឧទាហរណ៍៖ May I suggest that you not buy a new car this year? តើខ្ញុំអាចស្នើសុំមិនឲ្យអ្នកទិញឡានថ្មីក្នុងឆ្នាំនេះបានទេ?
  • Recommend (v)= ណែនាំ, ផ្ដល់ដំបូន្មាន
1)    recommend + gerund
ឧទាហរណ៍៖ My doctor recommends eating fresh fruit every day. គ្រូពេទ្យណែនាំឲ្យញ៉ាំផ្លែឈើស្រស់រាល់ថ្ងៃ។
2)     recommend + that + independent clause
ឧទាហរណ៍៖ We recommend that you buy your tickets early. ពួកយើងណែនាំអ្នកឲ្យទិញសំបុត្ររបស់ពួកយើងឲ្យបានមុន។
  • Ask (v)= សួរ, ស្នើសុំ, អញ្ចើញ
1)     ask + to-infinitive
ឧទាហរណ៍៖ I asked to attend the meeting. ខ្ញុំបានស្នើសុំចូលរួមការប្រជុំ។
2)     ask + someone + to-infinitive
ឧទាហរណ៍៖ Sharon asked her manager to change her hours. Sharon ស្នើសុំឲ្យអ្នកគ្រប់គ្រងរបស់គាត់ផ្លាស់ប្ដូរម៉ោងធ្វើការ។
3)     ask + that + independent clause
ឧទាហរណ៍៖ Annie asked that we phone her after nine in the morning. Annie ស្នើសុំថាឲ្យពួកយើងតេទូរស័ព្ទទៅនាងក្រោយម៉ោង៩ព្រឹក។
  • propose (v)= ស្នើឡើង, លើកឡើង
1)    propose + to-infinitive
ឧទាហរណ៍៖ The president proposed to study the idea.ប្រធានាធិបតីលើកឡើងឲ្យមានការសិក្សាអំពីគនិតនោះ។
2)    propose + that + independent clause
ឧទាហរណ៍៖ Do you propose that we end this program? តើអ្នកស្នើឡើងឲ្យពួកយើងបិទកម្មវិធីនេះ?
  • tell (v)= ប្រាប់
1)     tell + someone + to-infinitive
ឧទាហរណ៍៖ My grandfather told us not to argue. លោកតារបស់ខ្ញុំបានប្រាប់ពួកយើងមិនឲ្យឈ្លោះប្រកែកគ្នា។
2)     tell + that + independent clause
ឧទាហរណ៍៖ My friends told me that I could join them at the pub.មិត្តភក្ដិរបស់ខ្ញុំបានប្រាប់ខ្ញុំថាខ្ញុំអាចចូលរួមជាមួយពួកគេនៅកន្លែងតៀមផឹកស៊ី។
  • warn (v)= ព្រមាន
1)     warn + someone + to-infinitive
ឧទាហរណ៍៖ The firefighter warned the man not to go near the fire. អ្នកពន្លត់អគ្គិភ័យបានព្រមានបុរសម្នាក់នោះមិនឲ្យចូលទៅជិតភ្លើង។
2)     warn + that + independent clause
ឧទាហរណ៍៖ We are often warned that cigarettes are bad for our health. ពួកយើងតែងតែត្រូវបានគេព្រមានថាបារីមិនល្អចំពោះសុខភាពរបស់ពួកយើងទេ។
  • promise (v)= សន្យា
1)     promise + someone + to-infinitive
ឧទាហរណ៍៖ I promised my father to do my best always. ខ្ញុំសន្យាជាមួយប៉ារបស់ខ្ញុំថាខ្ញុំនឹងធ្វើឲ្យបានល្អជារៀងរហូត។
2)     promise + infinitive
ឧទាហរណ៍៖​  Mark has promised to take his grandson to a football game. Mark បានសន្យាថានឹងជូនចៅប្រុសរបស់គាតទៅមើលការប្រកួតបាល់ទាត់។
3)     promise + that
ឧទាហរណ៍៖ We promise that we will finish in time. ពួកយើងសន្យាថាពួកយើងនឹងបញ្ចប់

  • advise (v)= ផ្ដល់ដំបូន្មាន, ទូន្មាន, ផ្ដល់ឱវាទ
1)     advise + someone + to-infinitive
ឧទាហរណ៍៖ Mr Brown advised her to take the geometry course. លោក Brown បានផ្ដល់ដំបូន្មានទៅកាន់នាងឲ្យរៀនវគ្គធរណីមាត្រ។
2)     advise + gerund
ឧទាហរណ៍៖ The scientist advised performing another experiment. អ្នកវិទ្យាសាស្រ្តបានផ្ដល់ដំបូន្មានឲ្យធ្វើការពិសោធន៍មួយទៀត។
3)     advise + that + independent clause
ឧទាហរណ៍៖ The doctor advised that we get a flu shot every year. គ្រូពេទ្យផ្ដល់ដំបូន្មានថាពួកយើងត្រូវចាក់ថ្នាំផ្ដាសាយរៀងរាល់ឆ្នាំ៕

ដោយ៖ លង់ វណ្ណៈ

No comments:

Post a Comment

សំនួរចម្លើយទាក់ទងនឹង #ក្រុមអ្នកសិក្សាកាសែតពិសេស របស់ Cam-Edu

#១_តើយើងសិក្សាបែបណា ? ការសិក្សាក្នុងក្រុមបែបនេះ គឺតាមរយៈការទម្លាក់ឯកសារមេរៀន និងវីដេអូមេរៀនដែលផ្ដោតសំខាន់លើកាសែតដែលមានរួមទាំងពាក្យ ការបកប្រែ...