Draft national action plan to prevent violence against women 2019-2023 approved សេចក្ដីព្រាងផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សារលើស្រ្តី ២០១៩-២០២៣ ត្រូវបានអនុម័ត The draft National Action Plan to Prevent Violence Against Women 2019-2023 was endorsed here this morning during the weekly Cabinet Meeting, said Phay Siphan, Minister Attached to the Prime Minister and Chairman of the Royal Government Spokesperson Unit. សេចក្ដីព្រាងនៃផែនការសកម្មភាពជាតិ ទប់ស្កាត់អំពើហិង្សារលើស្រ្តី២០១៩-២០២៣ ត្រូវបានប្រកាសគាំទ្រនាព្រឹកនេះក្នុងកិច្ចប្រជុំគណរដ្ឋមន្រ្តីប្រចាំសប្ដាហ៍។ នេះបើយោងតាមលោក ផាយ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ The plenary Cabinet Meeting was chaired by Prime Minister Hun Sen. សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ The action plan, developed in line with the Rectangular Strategy-Phase 4 of the Royal Government of Cambodia, sets out four strategies, including 1: Primary Prevention, 2: Legal Protection and Multi-Sectoral Services, 3: Laws and Strategic Policies, 4: Monitoring, Review and Evaluation to prevent, respond and address the violence against women and girls more effectively and efficiently in order to reduce any forms of violence against them to promote equity and social inclusiveness. ផែនការសកម្មភាពដែលត្រូវបានអភិវឌ្ឍឡើងស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៤ មានដូចជា៖ ១) ការបង្ការទប់ស្កាត់បឋម ២) កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ ៣) ច្បាប់ និងគោលនយោបាយយុទ្ធសាស្ត្រ ៤) ការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃដើម្បីការពារ ឆ្លើយតប និងដោះស្រាយបញ្ហាអំពើហិង្សាលើស្រ្តីនិងក្មេងស្រី ឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការកាត់បន្ថយភាពទម្រង់ទាំងអស់នៃអំពើហិង្សារលើស្ត្រី និងក្មេងស្រី ដើម្បីលើកកម្ពស់សមធម៌និងបរិយាបន្នសង្គម។ ====Vocabulary=== - National Action Plan = ផែនការសកម្មភាពជាតិ - Draft (n)= ព្រាង, សេចក្ដីព្រាង - National Action Plan to Prevent Violence Against Women 2019-2023 = សេចក្ដីព្រាងនៃផែនការសកម្មភាពជាតិ ទប់ស្កាត់អំពើហិង្សារលើស្រ្តី២០១៩-២០២៣ - Cabinet Meeting = កិច្ចប្រជុំគណៈរដ្ឋមន្រ្តី - plenary Cabinet Meeting = សម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - Minister Attached to the Prime Minister = រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី - Royal Government Spokesperson Unit = អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល - Rectangular Strategy-Phase 4 = យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ - Primary Prevention = ការបង្ការទប់ស្កាត់បឋម - Legal Protection and Multi-Sectoral Services = កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ - Laws and Strategic Policies = ច្បាប់ និងគោលនយោបាយយុទ្ធសាស្រ្ត - Monitoring, Review and Evaluation = ការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ Find us 👇👇👇: 👉Youtube Channel: https://bit.ly/2ym9AZ6 👉Telegram Group: https://bit.ly/2Y3sI8M 👉Facebook Group: https://bit.ly/2KzM1P4 👉Facebook Page: https://bit.ly/335JkPf 👉LinkedIn: https://bit.ly/34JYVW2
No comments:
Post a Comment