Friday, June 28, 2019

ការប្រៀបធៀបធម្មតានិងការប្រៀបធៀបកម្រិតផ្ដាច់ (Comparatives and Superlatives)ក្នុងភាសាអង់គ្លេស​

គេប្រើប្រាស់គុណនាមឬគុណកិរិយាប្រៀបធៀបធម្មតា (comparative adjectives and adverbs) ដើម្បីប្រៀបធៀបមនុស្សឬវត្ថុផ្សេងៗជាមួយនឹងមនុស្សឬវត្ថុផ្សេងៗមួយទៀត។


១) Today is hotter than yesterday. ថ្ងៃនេះក្ដៅជាងម្សិលមិញ។
២) I think documentaries are more interesting than the news. ខ្ញុំគិតថាខ្សែភាពយន្តឯកសារមានភាពចាប់អារម្មណ៍ជាងព័ត៌មានទូទៅ។
៣) Can you drive faster? – I'm late. តើអ្នកអាចបើកឲ្យលឿនជាងនេះបន្ដិចបានទេ? ខ្ញុំយឺតពេលហើយ។
៤) My brother speaks more fluently than me. បងប្រុសរបស់ខ្ញុំនិយាយស្ទាត់ជំនាញជាងខ្ញុំ។

អ្នកអាចប្រើការប្រៀបធៀបធម្មតា (comparative) ជាមួយនឹងពាក្យ and ដើម្បីនិយាយអំពីអ្វីមួយដែលមានចលនាឬការវិវឌ្ឍទៅមុខ។

ឧទាហរណ៍៖
១)Train journeys in the UK are becoming more and more expensive. ​ការជិះរថភ្លើងក្នុងប្រទេសអង់គ្លេសកាន់តែថ្លៃទៅៗ។
២) The sky grew darker and darker and we knew the storm would break soon. មេឃមានពណ៌ខ្មៅទៅៗ ហើយពួកយើងដឹងថានឹងមានខ្យល់ព្យុះជាមិនខាន។

អ្នកក៏អាចប្រើប្រាស់ការប្រៀបធៀបដោយប្រើប្រាស់ the ដើម្បីនិយាយអំពីអ្វីមួយដែលផ្លាស់ប្ដូរនៅពេលដែលមានអ្វីមួយផ្លាស់ប្ដូរ៖
ឧទាហរណ៍៖
១) The faster they went, the louder they screamed. ពួកគេទៅមុខកាន់តែលឿន ពួកគេស្រែកកាន់តែខ្លាំង។
២) The taller she grew, the thinner she became. នាងមានកម្ពស់កាន់តែខ្ពស់ នាងកាន់តែស្គមទៅៗ។

គេប្រើប្រាស់គុណនាមឬគុណកិរិយាប្រៀបធៀបកម្រិតផ្ដាច់ (superlative adjectives and adverbs) ដើម្បីប្រៀបធៀបមនុស្សម្នាក់ឬរបស់មួយ ជាមួយនឹងមនុស្សច្រើនឬវត្ថុច្រើនក្នុងប្រភេទដូចគ្នាឬប្រភេទតែមួយ។

ឧទាហរណ៍៖
១) September is the busiest month for our business. ខែកញ្ញាគឺជាខែដែលមមាញឹកជាងគេបំផុតក្នុងការធ្វើអាជីវកម្មរបស់ពួកយើង។
២) Angelina Jolie was the highest paid actress last year. Angelina Jolie គឺជាតារាសម្ដែងដែលទទួលបានចំណូលខ្ពស់ជាងគេបង្អស់ក្នុងមួយឆ្នាំ។
៣) Which student has worked the hardest this year? តើសិស្សម្នាក់ណាដែលខិតខំប្រឹងប្រែងរៀនសូត្រជាងគេបំផុតក្នុងឆ្នាំនេះ?

ជាទូទៅគេប្រើការប្រៀបធៀបកម្រិតផ្ដាច់ (superlatives) ជាមួយនឹងកាល Present perfect ដើម្បីនិយាយអំពីអ្វីដែលជាបទពិសោធន៍ដំបូង។
ឧទាហរណ៍៖
១) That was the funniest film I've seen this year. វាជារឿងកុនដែលកំប្លែងជាគេដែលខ្ញុំបានមើលក្នុងឆ្នាំនេះ។
២) He swam the fastest he has ever swum to win gold. គាត់ហែលទឹកលឿនបំផុតដែលគាត់ហែលបានឈ្នះមេដាយមាស។

ទម្រង់របស់ការប្រៀបធៀបធម្មតា និងការប្រៀបធៀបកម្រិតផ្ដាច់៖
គេបង្កើតការប្រៀបធៀបកម្រិតធម្មតា (comparative) ដោយវិធីពីរយ៉ាង៖ ទីមួយ បូក er និងទីពីរ បន្ថែម more ទៅលើគុណនាមឬគុណកិរិយា។
ឧទាហរណ៍៖
១) This hotel is cheaper than the one on the beach. សណ្ឋាគារនេះមានតម្លៃទាបជាងអាមួយទៀតនៅលើឆ្នេរសមុទ្រ។
២) Life in the country is more peaceful than in the city. ជីវិតក្នុងទីជនបទមានសន្ដិភាពជាងជីវិតក្នុងទីក្រុង។
៣) Ali spoke more accurately than Khalid in the exam. Ali និយាយសុក្រិតត្រឹមត្រូវជាង Khalid នៅពេលប្រលង។

ដើម្បីបង្កើតការប្រៀបធៀបកម្រិតផ្ដាច់ (superlatives)  អ្នកត្រូវបូកនឹង -est នៅពីក្រោយ ឬបន្ថែម most នៅពីមុខគុណនាម ឬគុណកិរិយា។ ​
ឧទាហរណ៍៖
១) It's the cheapest restaurant in town. វាជាភោជនីដ្ឋានដែលមានតម្លៃទាប់ជាងគេបំផុតនៅក្នុងទីក្រុង។
២) He spoke the most confidently in the final interviews. គាត់និយាយដោយមានទំនុកចិត្តក្នុងខ្លួនខ្លាំងបំផុតក្នុងការសម្ភាសចុងក្រោយ។

គេប្រើប្រាស់ the នៅពីមុខគុណនាមឬគុណកិរិយាប្រៀបធៀបកម្រិតផ្ដាច់ (superlative) ប៉ុន្តែគេក៏អាចប្រើប្រាស់គុណនាមជារបស់ (possessive adjective) បានផងដែរ។
ឧទាហរណ៍៖
១) August is the quietest month in Paris.ខែសីហាគឺជាខែដែលស្ងាត់ជាគេបំផុតក្នុងទីក្រុងប៉ារីស។
២) December is our busiest time of year. ខែធ្នូគឺជាពេលវេលាដែលរវល់ជាងគេក្នុងមួយឆ្នាំ។

គុណនាមឬគុណកិរិយាដែលមានមួយព្យាង្គ ត្រូវបូកជាមួយ er ក្នុងទម្រង់ប្រៀបធៀបធម្មតា (comparative) និងត្រូវបូកជាមួយនឹង est ក្នុងការប្រៀបធៀបកម្រិតផ្ដាច់ (superlative)។ 
ឧទាហរណ៍៖
Adjective/adverb: great     nice     fast
Comparative: greater     nicer     faster
Superlative: greatest     nicest     fastest

គុណនាមដែលបញ្ចប់ដោយស្រះ+ព្យញ្ជនៈ ត្រូវបន្ថែមតួព្យញ្ជនៈចុងក្រោយពីរមុននឹងបន្ថែម er ឬ est (លើកលែងតែព្យញ្ជនៈ w)។
ឧទាហរណ៍៖
Adjective: big     hot     new
Comparative: bigger     hotter      newer
Superlative: biggest     hottest     newest

គុណនាមឬគុណកិរិយាដែលមាន៣ព្យាង្គ ឬច្រើនជាងនេះ ត្រូវប្រើប្រាស់ more            ក្នុងការប្រៀបធៀបធម្មតា និងការប្រៀបធៀបកម្រិតផ្ដាច់ (superlative) ដោយពាក្យ most។
ឧទាហរណ៍៖
Adjective/adverb: expensive     fluently
Comparative: more expensive     more fluently
Superlative: most expensive     most fluently

ក្នុងទម្រង់ប្រៀបធៀបធម្មតា (comparative) និងការប្រៀបធៀបផ្ដាច់ (superlative) គុណនាមមានពីរព្យាង្គខ្លះ អ្នកអាចបូក er/est ឬ more/most បាន។
ឧទាហរណ៍៖
Adjective: quiet     common     pleasant
Comparative: quieter / more quiet     commoner / more common     pleasanter / morepleasant
Superlative: quietest / most quiet     commonest / most common     pleasantest / mostpleasant

គុណនាមឬគុណកិរិយាដែលមានពីរព្យាង្គ ដែលបញ្ចប់ដោយព្យញ្ជនៈ y ប្ដូរ y ទៅជា i មុននឹងបន្ថែម er/est។
ឧទាហរណ៍៖
Adjective/adverb: busy     early
Comparative: busier     earlier
Superlative: busiest     earliest

អ្នកត្រូវចងចាំ៖ គុណនាមនិងគុណកិរិយាមួយចំនួនមានភាពមិនទៀងទាត់ក្នុងទម្រង់ប្រៀបធៀបធម្មតានិងទម្រង់ប្រៀបធៀបកម្រិតដាច់។
ឧទាហរណ៍៖
Adjective: good     bad     far     little
Comparative: better     worse     further     less
Superlative: best     worst     furthest     least

Adverb: well     badly
Comparative: better     worse
Superlative: best     worst

ដោយ៖ លង់ វណ្ណៈ

No comments:

Post a Comment

សំនួរចម្លើយទាក់ទងនឹង #ក្រុមអ្នកសិក្សាកាសែតពិសេស របស់ Cam-Edu

#១_តើយើងសិក្សាបែបណា ? ការសិក្សាក្នុងក្រុមបែបនេះ គឺតាមរយៈការទម្លាក់ឯកសារមេរៀន និងវីដេអូមេរៀនដែលផ្ដោតសំខាន់លើកាសែតដែលមានរួមទាំងពាក្យ ការបកប្រែ...